អត្ថន័យពាក្យ៖ ន - មិន, ឯនម - អាត្មា (ខ្លួន) នេះ, ឆិន្ទន្តិ - កាត់, ឝស្ត្រាណិ - អាវុធ, ន - មិន, ឯនម - នេះ, ទហតិ - ដុត, បាវកៈ - ភ្លើង, ន - មិន, ច - និង, ឯនម - នេះ, ក្លេទយន្តិ - ធ្វើឱ្យសើម, អាបះ - ទឹក, ន - មិន, ឝោឝយតិ - ធ្វើឱ្យស្ងួត, មារុតៈ - ខ្យល់។ សេចក្តីអធិប្បាយ៖ អាត្មាគឺមិនអាចបែងចែកបានទេ។ វាគ្មានផ្នែកទេ។ វាមានភាពល្អិតល្អន់បំផុត និងគ្មានទីបញ្ចប់។ ដូច្នេះ អាវុធមិនអាចកាត់វាបាន ភ្លើងមិនអាចដុតវាបាន ទឹកមិនអាចធ្វើឱ្យវាសើមបាន ហើយខ្យល់មិនអាចធ្វើឱ្យវាស្ងួតបានឡើយ។
★🔗