១.១៥. ព្រះហ្ឫឝីកេឝ បានផ្លុំស័ង្ខឈ្មោះ បាញ្ចជន្យៈ, អរជុន បានផ្លុំស័ង្ខឈ្មោះ ទេវទត្តៈ, និង ភីមៈ (អ្នកដែលមានពោះដូចចចក) ដែលជាអ្នកធ្វើកិច្ចការដ៏គួរឱ្យខ្លាច បានផ្លុំស័ង្ខដ៏ធំឈ្មោះ បៅណ្ឌ្រៈ។ អត្ថន័យនៃពាក្យ៖ បាញ្ចជន្យម - ស័ង្ខឈ្មោះ បាញ្ចជន្យៈ, ហ្ឫឝីកេឝះ - ម្ចាស់នៃឥន្ទ្រិយទាំងឡាយគឺ ព្រះក្រឹឝ្នៈ, ទេវទត្តម - ស័ង្ខឈ្មោះ ទេវទត្តៈ, ធនញ្ជយះ - អ្នកឈ្នះទ្រព្យសម្បត្តិគឺ អរជុន, បៅណ្ឌ្រម - ស័ង្ខឈ្មោះ បៅណ្ឌ្រៈ, ទធ្មៅ - បានផ្លុំ, មហាសង្ខម - ស័ង្ខដ៏ធំ, ភីមកម៌ - អ្នកធ្វើកិច្ចការដ៏គួរឱ្យខ្លាច, វ្ឫកោទរះ - ភីមៈដែលមានពោះដូចចចក។
★🔗