កាព្យ ១.២០៖ ឱព្រះរាជា! នៅពេលដែលសង្គ្រាមជិតចាប់ផ្តើម អរជុនដែលមានទង់ជ័យជារូបស្វា បានឃើញបុត្ររបស់ព្រះបាទធរតរាស្រ្តឈរត្រៀមខ្លួន ទើបគាត់លើកធ្នូឡើង ហើយនិយាយទៅកាន់ព្រះគ្រឹស្នា។ អត្ថន័យពាក្យ៖ អថ - ឥឡូវនេះ, វ្យវស្ថិតាន - ឈរតម្រៀបជួរ, ទ្រីឞ្ដ្វា - បានឃើញ, ធារ្តរាឞ្ដ្រាន - ភាគីរបស់ធរតរាស្រ្ត, កបិធ្វជះ - អ្នកដែលមានទង់ជ័យជារូបស្វា, ប្រវឫត្តេ - ជិតចាប់ផ្តើម, ឝស្ត្រសម្បាតេ - ការបាញ់អាវុធ, ធនុះ - ធ្នូ, ឧទ្យម្យ - លើកឡើង, បាណ្ឌវះ - បុត្ររបស់បាណ្ឌុ, ហឫឞីកេឝម - ទៅកាន់ព្រះគ្រឹស្នា, តទា - ពេលនោះ, វាក្យម - ពាក្យសម្តី, ឥទម - នេះ, អាហ - បាននិយាយ, មហីបតេ - ឱព្រះរាជា។
★🔗